Magic Hour

Magic Hour

Télécharger le sous-titre en Cambodian-khmer

Informations sur la version

Magic Hour (2015) Khmer
Un commentaire de kikywebsite

Tags

other
Publié le: 2019-04-14
Téléchargements: 6
Malentendants: No

Aperçu des sous-titres Cambodian-khmer

Les 200 premières lignes.

Prambors Radio កំពុងចាក់ផ្សាយ ហើយអ្នកនៅជាមួយ Desta និង...

Gina នៅពេលព្រឹក!

អរុណ​សួស្តី!

យើងមានបទចម្រៀងពិសេសមួយ សម្រាប់គូស្នេហ៍គ្រប់រូប

-ចាក់ទៅ -តោះ​យើងចាប់ផ្តើម

ឯងត្រូវតែទៅដល់ហាងកាហ្វេ Ma Petit ក្នុងពេលមួយម៉ោងទៀត

ហេតុអ្វី?

កុំសួរច្រើន គ្រាន់តែស្តាប់ទៅ

នៅពេលឯងទៅដល់ ប្រាប់អ្នករត់តុថាឯងឈ្មោះ Gwenny...

...ហើយអង្គុយនៅតុដែលកក់ដោយឈ្មោះគ្នា

ឯងនឹងជួបបុរសម្នាក់នៅទីនោះហើយ...

-...ហើយគ្នាត្រូវការឱ្យឯងសង្កេតមើលគាត់ -ប៉ុន្តែ...

នរណាជាមិត្តល្អបំផុតរបស់ឯងលើពិភពលោក?

គឺឯង

-ហើយនរណាជាមិត្តល្អបំផុតរបស់គ្នា? -គឺគ្នា

ឯងនៅធ្វើអីទៀត? ម៉ោងប៉ុន្មានហើយ?

ឯងយករបស់ទៅយឺតហើយ ទៅភ្លាមទៅ!

-សូ​ស្តី -សួស្តី មានរឿងអីទៅ?

ឯងជួបគ្រោះថ្នាក់ ឯងត្រូវឡានបុក តែវាមិនធ្ងន់ធ្ងរទេ

ឯង​មានអារ​ម្ម​ណ៏យ៉ាងម៉េចហើយ​? វិលមុខ? ចង្អោរ?

ខ្ញុំគិតថាខ្ញុំត្រូវទៅហើយ ខ្ញុំអាចចេញទៅឥឡូវនេះបានទេ?

ប្រាកដជាបាន ប៉ុន្តែឯងត្រូវតែចុះហត្ថលេខា លើរបាយការណ៍របស់ប៉ូលីសសិន

ថ្លៃព្យាបាលនឹងត្រូវទូទាត់ជាមួយ អ្នកដែលបើកឡានបុកឯង

គាត់ស្អាតហើយចិត្តល្អទៀត ឯងអាចទារសំណងពីគាត់បាន...

...ប៉ុន្តែខ្ញុំគិតថាឯងមិនគួរទេ ព្រោះគាត់ចិត្តល្អហើយស្អាតទៀត

-អរគុណ -មិនបាច់​គួរសម​ទេ

អូ​ទេ!

រឿងមួយទៀត ដឹងថាកង់ខ្ញុំនៅណាទេ?

វាប្រហែលជានៅបុស្តិ៍ប៉ូលីស...

...ចឹងឯងត្រូវទៅមើលនៅទីនោះ

បើឯងទៅមិនទាន់បានទេ ឯងអាចឱ្យនរណាម្នាក់ទៅជំនួសឯង

ឯងត្រូវតែមកត្រួតពិនិត្យវិញបើឯង...

...មានអារម្មណ៍មិនស្រួល ដោយអាចមានការប៉ះទង្គិច វាគ្រោះថ្នាក់ណាស់

យល់ព្រម

វាជាបញ្ហាធ្ងន់ធ្ងរ កុំមើលស្រាលឱ្យសោះ

ទៅហាងកាហ្វេ Ma Petit សូមប្រញាប់ទៅ

គេទៅណាហើយ?

នាងគួរតែយកផ្កាទៅឱ្យគេ...

...ម៉េចបានជាមកនៅមន្ទីរពេទ្យវិញ?

នាងនឹងស្លាប់ដោយដៃខ្ញុំហើយ!

សួស្តី មានអ្វីឱ្យខ្ញុំជួយទេ?

ខ្ញុំមកជួបមនុស្សម្នាក់នៅទីនេះ ហើយខ្ញុំត្រូវការឱ្យនាងជួយរកគាត់

ឱ្យយកផ្កាឱ្យគេ ម៉េចក៏ឯងទៅនៅមន្ទីរពេទ្យទៅវិញ?

បុគ្គលិកមន្ទីរពេទ្យបានខលមក គាត់ថាឯងនៅទីនោះ

ខ្ញុំបានទៅរកឯងនៅទីនោះទាំងភ័យ

ខំបើកភ្នែកធំៗរកមើលឯងគ្រប់កន្លែង

ឱ្យនាងសម្រាកសិនទៅ ម៉ាក់ វាជាឧបទ្ទវហេតុទេ

មីង រឿងផ្កាដែលខូចនោះ...

ហេតុអ្វីនិយាយទៀតហើយ មិនត្រូវការទៀតទេ

របស់នេះវាសំខាន់ណាស់...

ត្រចៀកខ្ញុំ!

ខ្ញុំស្ដាប់អតិថិជនរអ៊ូ...

...រឿងមិនយកផ្កាទៅឱ្យគេពេញមួយថ្ងៃហើយ!

ហេតុអ្វីឯងនៅទទូចយកផ្កាឱ្យគេ ដោយប្រើកង់កញ្ចាស់នោះទៀត?

ឯងត្រូវប្រយ័​ត្នបន្ថែមនៅពេលជិះកង់!

ប្រាប់ឱ្យឯងជិះឡានមួយលានដង ប៉ុន្តែឯងមិនស្តាប់ទេ!

បានហើយម៉ាក់ Raina មិនទាន់បាត់ភ័យទេ

របួសនាងមិនទាន់ជាផងនៅត្រូវម៉ាក់ស្តីឱ្យទៀត

ឈប់ការពារនាងទៅ!

ញុំាទៅ!

ឯង ឯងជួបគ្នាជាមួយ Dimas យ៉ាងម៉េចហើយ?

ឯងបានជួបជាមួយគាត់ហើយមែនទេ?

កូនចូលចិត្ត​នាង​ទេ? ស្អាតមែនទេ?

បាទម៉ាក់ នាង​ស្អាត

កូននិយាយគ្នាពីអីខ្លះ?

ច្រើន​គួរសម

ទើបតែជួប មិនសូវមានអីនិយាយទេ

ម៉ាក់សប្បាយចិត្តណាស់

ចឹងថ្ងៃណាឯងណាត់ជាមួយគេទៀត?

ឬគួរតែភ្ជាប់ពាក្យភ្លាមទៅ?

ម៉ាក់សប្បាយចិត្តណាស់

មិនបាច់គិតពីទូរស័ព្ទទៅគ្នាទេ ភ្ជាប់ពាក្យតែម្តងទៅ

ភ្ជាប់ពាក្យ?

Gwenny! ហេតុអីឯងមិនប្រាប់គ្នាថា អ្នកដែលឯងប្រាប់គ្នាឱ្យទៅជួប...

...គឺជាអ្នកដែលមីង Flora ផ្សំផ្គុំឱ្យឯង?

-បើគ្នាដឹងគ្នាមិនទៅទេ! -ស្ងាត់ទៅ! កុំឱ្យម៉ាក់គ្នាលឺ!

គ្នាមិនអាចទៅជួបគាត់ដោយផ្ទាល់បានទេ

គ្នាមិនចង់ត្រូវផ្សំផ្គុំជាមួយអ្នកដែលគ្នា បានឃើញតែក្នុងរូបថតទេ!

ចឹងហើយបានគ្នាឱ្យឯងទៅដូច្នេះឯងអាច...

...ធ្វើការស៊ើបអង្កេតខ្លះលើគាត់ជាមុន

យល់នៅ?

អូខេ រឿងសំខាន់គឺថាឯងនឹងជួបគាត់ នៅពេលណានិងដោយរបៀបណា

ថាម៉េច? គ្នាទៀតហើយ? គ្មានផ្លូវទេ!

ឯងមិនទាំងបានជួបគាត់លើកដំបូងផង

កើតអី?

គ្មានអីទេ គ្រាន់តែវិលមុខតិចតួច

ពិតមែន?

គ្នាគិតថាឯងគួរតែទៅស្កេនមើល ដើម្បីឱ្យប្រាកដថាគ្រប់យ៉ាងមិនអី

គ្នាមិនអីទេ វាជារឿងធម្មតាទេ ដែលវិលមុខបន្ទាប់ពីសន្លប់ មែនទេ?

អូខេ បើឯង​និយាយ​ចឹងទៅហើយ

ឯងទូរស័ព្ទទៅ Dimas ដើម្បីជួបគាត់ស្អែកបានទេ?

Gwen ថ្ងៃស្អែក? តែខ្ញុំនៅមានការងារធ្វើ ច្រើនណាស់ Gwen

នេះជាលេខដែលម៉ាក់គ្នាឱ្យមកកាលពីម្សិលមិញ

គាត់គិតថាគ្នាតែងតែនិយាយទូរស័ព្ទ...

...ជាមួយគាត់គ្រប់ពេល

ហេតុអីប្រើទូរស័ព្ទគ្នា? ឯណាទូរសព្ទ័ឯង?

នៅក្នុង​បន្ទប់គ្នា

ឯងតែងតែធ្វើបែបនេះដាក់គ្នា

ហេតុអីឯងត្រូវប្រើទូរស័ព្ទគ្នាខលទៅគាត់?

ប្រាកដហើយ ឯងគឺជាអ្នកដែលបានជួបគាត់

ចូលហើយ និយាយជាមួយ​គាត់ទៅ

គាត់មិនលើកទេ

អីគេ?

-Raina -Gwen លែងទៅ!

ស្អី​ក៏ស្អីទៅ!

មើលចុះ ខ្ទេចខ្ទីអស់ហើយ

អូ​ទេ ម៉ាស៊ីនថតសម្លេងបាត់ហើយ! Gwen!

សួស្ដី Dimas ខ្ញុំគឺ Gwenny អ្នកដែលម្ដាយយើងកំពុងផ្សំផ្គុំ

ជួបគ្នាថ្ងៃស្អែក ម៉ោង ៧ល្ងាច នៅ Ma Petit Cafe?

ការ៉ាមែលក្តៅមួយ

ហេ Toby ខ្ញុំឈ្មោះ Lovely ​អាយុ ១៦ឆ្នាំ លេខ​ទូរ​សព្ទ័​ខ្ញុំ​គឺ...

ឯងគួរតែសរសេរវាទុកមុនពេលក្រដាសនោះបាត់

ធ្វើអីហ្នឹង? បោះវាចោលទៅ

ពួកគេគ្រាន់តែជាកូនក្មេងទេ

សួស្តី ខ្ញុំគឺ Lovely អាយុ ១៦ឆ្នាំ

-ឱ្យមកវិញ! -នាង​ជា​អ្នកណា?

ចឹងតើបានមិនទូរស័ព្ទឬផ្ញើសារមក

-Raina គ្មាននរណាទេ -អូខេ បាន

ថ្ងាសឯងកើតអី? ឯងដួលឬអី?

គ្មានអីទេ

ម្សិលមិញខ្ញុំក៏មានរឿងដូចគ្នាដែរ ខ្ញុំមានឈាម...

...ហូរចេញពីក្បាល គេមានសួរនាំខ្ញុំទេ? អត់អាលីង

ឯងមើលទៅដូចជា Mick Jagger ណាស់ ពេលឯងខឹងចឹង

ឯងមានស្នាមមុតលើថ្ពាល់

មិនមែនមុតទេ វាប្រហែលមកពីកំណើតហើយ

ស្រេកទឹកណាស់ ប្តូរវេននៅ?

មិនទាន់ទេ ចប់នៅពេលដែលសត្វអូដ្ឋអាចហោះ

និយាយម្តងទៀតទៅ យើងនឹងញាត់វាក្នុងមាត់ឯង

ចេះដឹងរឿងគេ

វាជារឿងធម្មតារវាងមនុស្សប្រុសនិងស្រី

-តោះ​ទៅ -បងទៅរៀបចំសិន ចាំនៅហ្នឹងហើយ

មួយកែវដូចរាល់ដង គិតលុយពីខ្ញុំ

តែបៃតងក្តៅសម្រាប់កញ្ញា Raina

ក្មេងស្រីដែលចូលចិត្តងូតទឹកភ្លៀង

-ប្រាប់​បងមក -អីគេ?

បងនៅមិនទាន់អស់ចិត្តនឹងព្រះនាងតូចបងទេមែនទេ?

កុំលាក់បាំងបើបងចង់ឱ្យខ្ញុំជួយ រឿងស្នេហារបស់បង

"ព្រះនាងតូច" របស់បងជានរណា? បងមិនដែលប្រាប់ឈ្មោះនាងមកខ្ញុំទេ

ខ្ញុំមិនខ្វល់ថា "ព្រះនាងតូច" នោះជានរណាទេ ប៉ុន្តែគេជាមនុស្សស្រីមែនទេ?

-ជាមនុស្សប្រុស -ព្រះអើយជួយ! ពិតមែន?

ប្រាកដជាស្រីហើយ! គឺមនុស្សស្រី!

មិនមែន Brandon ទេ?

ឬ "ព្រះនាងតូច" គឺ Anisa អ្នកគិតលុយនោះមែនទេ?

នាងស្អាតហើយខ្ញុំគិតថា នាងមានអារម្មណ៍សម្រាប់បង

-អូមែន? -មែនណា

ខ្ញុំគិតថាខ្ញុំមានអារម្មណ៍សម្រាប់បងដែរ

អត់ទេ!

-និយាយ​ម្តង​ទៀតមើល? -​និយាយ​លេងទេ!

អូយ ឈឺណាស់ ក្បាលខ្ញុំឈឺណាស់

-បង​សុំទោស -មិនអីទេ

ហ្នឹង​ហើយ ឯងមិនទាន់ប្រាប់បង ថាហេតុអីឯងទៅជាចឹងទេ

កាលពីពីរថ្ងៃមុនខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍ ពេលជិះកង់

ត្រូវឡានបុកនៅផ្លូវប្រសព្វត្រង់នោះ

តាំងពីកាល់?

ព្រឹកថ្ងៃសៅរ៍ប្រហែលម៉ោង ១០?

ប៉ុន្តែ​ឯង...

អ្នកណាជាអ្នកបើកបុកឯង?

ខ្ញុំគួរតែណែនាំខ្លួនទៅគេក្រោយពេល ខ្ញុំត្រូវគេជិះបុកទេ? អត់ទេមែនទេ?

អូខេ ប្តូរប្រធានបទ ប្រាប់ខ្ញុំពីជីវិតស្នេហាបងម្តងទៀតមក

សូមស្វាគមន៍មកកាន់ហាងផ្កា Flora មានអ្វីឱ្យ​ខ្ញុំ​ជួយទេ?

ខ្ញុំត្រូវការទិញផ្កាខ្លះ

ថាម៉េច?

ខ្ញុំត្រូវការទិញផ្កាខ្លះ?

ទិញផ្កាសម្រាប់នរណា? មិត្តស្រីឬ....

អស់ប៉ុន្មាន?

អស់ ៣៥០ រូពី

ចាំខ្ញុំអាប់លុយឱ្យ

ផ្កាកម្មង់រួចរាល់នៅ Raina?

ស្រមើស្រមៃទាំងថ្ងៃ!

មិនចម្លែកទេដែលត្រូវឡានបុកម្សិលមិញ!

-ឯងត្រូវតែផ្តោតអារម្មណ៍ធ្វើការ! -ចាសមីង Flora

ឯងយកផ្កាឱ្យគេដោយរបៀបណា? ឯណាកង់ឯង?

-អឹម... -អឹមស្អី?

-កង់... -នៅណា?

កង់នៅទីនេះ!

ចម្លែកណាស់

ភ្លាមៗស្រាប់តែកង់នៅមុខហាង ហើយជួសជុលហើយទៀត

នរណាជា Samaritan ចិត្តល្អនេះទៅណ៎?

អាចជាអ្នកដែលជិះបុកឯង

-ថាម៉េច? -ប្រហែលជាគាត់ដឹងកំហុស

បើចឹងមែនម៉េចក៏គាត់ស្គាល់អាសយដ្ឋានខ្ញុំ?

មានស្លាកហាងផ្កា Flora នៅលើកង់របស់ឯង

ស្គាល់ឈ្មោះគឺស្គាល់អាសយដ្ឋាន និងលេខទូរស័ព្ទហើយ

ត្រូវហើយ មិនចម្លែកទេដែលគាត់ដឹង

បងកើតអី? ហេតុអ្វីបង​ញញឹម?

ទីបំផុតបងថតបទចម្រៀងរួចហើយ

ឃើញទេ? ខ្ញុំដឹងថាបងអាចធ្វើវាបាន អបអរសាទរ!

អបអរសាទរ!

Anisa?

ខ្ញុំ​​សុំទោស!

បងនឹងឱ្យវាទៅ "ព្រះនាងតូច" មែនទេ?

ស្តាប់វាសិនទៅ

Rain? កើតអី?

ខ្ញុំ​មិន​អី​ទេ ខ្ញុំគ្រាន់តែ វិលមុខប៉ុណ្ណោះ

សម្រាប់ Raina សុំទោសចំពោះគ្រោះថ្នាក់នោះ

ខ្ញុំឈ្មោះ Raina ប៉ុន្តែខ្ញុំចូលចិត្ត ឱ្យគេហៅថា Rain

ហេតុអ្វី? ព្រោះខ្ញុំចូលចិត្តភ្លៀង

ភ្លៀងគឺជាភាពរីករាយរបស់ខ្ញុំ

ចំពោះខ្ញុំ ភ្លៀងគឺស្រស់ស្អាតណាស់ សប្បាយណាស់

ខ្ញុំមានអារម្មណ៍ថាមានន័យ នៅពេលខ្ញុំនៅម្នាក់ឯង

Commentaires

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left