Victoria

Victoria

Cambodian-khmer 字幕をダウンロード

Specials

リリース情報

Victoria (2017) Season 02 Episode 01-09 Khmer
解説: kikywebsite

タグ

other
公開日: 2019-06-29
ダウンロード: 31
聴覚障害者向け: No

Cambodian-khmer字幕のプレビュー

最初の200行です。

Elphinstone ចេញបញ្ជាដកថយហើយ

គួរតែអាចទៅដល់ Jalalabad ក្នុងមួយខែ

ខែមករា? អាកាសធាតុមិនល្អទេ

តាមជន្លង Khyber ពួកគេត្រូវដើរបន្តគ្នា

ងាយឱ្យគេវាយឆ្មក់

ខ្លាចតែគ្មានជម្រើសផ្សេងទេ

Elphinstone ជឿថាទ័ព Kabul មិនអាចការពារបាន

គេគ្មានជម្រើសទេ ពួកគេរើសផ្លូវសុវត្ថិភាព

ទូលបង្គំមិនទុកចិត្ត អាហ្គានីស្ថានទេ

អរគុណ

កុំរំខានដល់ម្ចាស់ក្សត្រីអី

យើងមិនចង់ឱ្យទ្រង់ព្រួយព្រះទ័យ ក្នុងពេលនេះទេ

ម្ចាស់ក្សត្រី

ឆ្កួតមែន

Drina​ គ្រោះថ្នាក់ណាស់!

ទោះទើបប្រសូត្របុត្រ

តែក៏អាចចុះជណ្តើរបានដែរ

Victoria

យាងមកបែបនេះល្អដែរ?

លោក James ថាយ៉ាងហោចមួយខែ

ខ្ញុំម្ចាស់ទូលដែរ តែទ្រង់មិនស្តាប់

អូនមិនគង់យូរទៀតទេ

ម្ចាស់ក្សត្រី

Albert ទៅក្រៅស្រូបខ្យល់ ជាមួយគ្នាទៅ

អូនចង់ជិះសេះ

ជិះសេះ? ច្បាស់ហើយ?

ប្រាកដណាស់

រាជទានទោស

ទូលបង្គំខ្លាចមិនត្រឹមត្រូវ

សម្រាប់ការយាងដំណើរទ្រង់ មុនទៅវិហារ

វិហារ?

ក្រាបទូល តាមប្រពៃណី នារីដែលសម្រាលកូនហើយ

ត្រូវទៅវិហារធ្វើឱ្យបរិសុទ្ធ មុនចូលក្នុងសង្គម

-លោកគឺ? -Drummond ក្រាបទូល

ស្មៀនរបស់លោក Robert

លោក Drummond យើងមិនមែននារីទេ

យើងជាក្សត្រី

ព្រះដ៏មានឫទ្ធិ សូមអរព្រះគុណ

ដែលទ្រង់ជួយនារីម្នាក់នេះឱ្យរួចផុត

ពីការឈឺចាប់ គ្រោះពេលសម្រាល

និងលាងបាបឱ្យនាង

សេចក្តីសុខ និងពរពីព្រះដ៏មានឫទ្ធិ

លោកឪពុក កូនប្រុស និងវិញ្ញាណសាកសិទ្ធ

ចូរប្រទានពរដល់នាងជាដរាប

អាម៉ែន

មហាសង្ឃដឹងអី ពីការឈឺចាប់ និងគ្រោះពេលសម្រាល?

ជាក្តីអាម៉ាស់ដែលមកលុតជង្គង់ មុខតាចាស់នោះ

មើលតែខ្លួនមានបាបអញ្ចឹង!

ពិធីដ៏ប្រពៃមែន

មាតាចាំកាលសម្រាលបុត្រ

បានមកវិហារ បន្ទាប់ពីប្រសូត្រអំណោយពីព្រះ

ព្រះគ្មានអីទាក់ទងទេ

អូនឈ្នះហើយ! អូនឈ្នះហើយ!

អូ នឹកពេលបែបនេះណាស់

ជិះមួយជុំទៀតទៅ

តែបងមានការងារច្រើន

ទៅ!

Albert! Albert ឈប់!

ទោះទៅមុន ក៏បងនៅចាញ់អូន

ប្រហែលមកពីបងដឹង អូនអរព្រះទ័យពេលឈ្នះ

អូនក៏នឹកបែបនេះដែរ

កុំទាន់អី Lehzen

បុត្រីស្រស់សោភា

ព្រះនេត្រខៀវស្អាតមែន

ក្មេងទាំងអស់ សុទ្ធតែព្រះនេត្រខៀវទេ

លោកគួរប្រញាប់ចុះទៅក្រោម

លោក Craddock ចាប់ស្រីបម្រើ

មិនឃើញខ្ញុំរវល់ទេ?

គាត់ប្រើកាំបិតណា៎លោក

នាងមានរឿងមិនខានទេ!

ខ្ញុំសុំរំឮក លោក Craddock

ថានេះជារាជវាំង Buckingham មិនមែន Bedlam ទេ

ឱ្យកាំបិតមកខ្ញុំ

ខាងលើអាចជារាជវាំង តែក្រោមនេះមិនខុសពីក្រោលសត្វទេ

ខ្ញុំចាប់បានគេលួចនំប៉័ង ដែលនៅក្នុងដៃគេនោះ

ខ្ញុំគ្រាន់តែមកយកនំប៉័ងឱ្យ Dash

លោក Francatelli តែងប្រាប់ឱ្យយកខ្លួនឯង

-ខ្ញុំមិនមែនលោក Francatelli ទេ -មែនហើយ លោក Craddock!

កាំបិត

គ្រប់គ្នាធ្វើការវិញទៅ

ម្ចាស់ក្សត្រី

ប្រពៃណាស់ដែលទ្រង់ជាព្រះកាយ

មកទតរាជកិច្ចពិតជាល្អមែន លោក Alfred

ឆ្លងទន្លេ... មិនត្រូវនឹងយើងទេ

សុំសួរទ្រង់

មានព្រះតម្រិះយ៉ាងណា ចំពោះប្អូនប្រុសទូលបង្គំ?

គួរតែនៅក្នុងបញ្ជីកងទ័ព

Albert ជួយចាត់ចែង ពេលយើងមិននៅ

ជឿថាទ្រង់ទទួលសំណើហើយ

អរព្រះគុណ ព្រះករុណា

លោក សារពីមេទ័ព Ellenburgh

អរគុណ

Albert នៅទីនេះសោះ

បងមានប្រអប់ទេ?

-ប្រអប់ -ចាស

មានរាជកិច្ចច្រើនត្រូវទត

កុំព្រួយព្រះទ័យ

បងទតអស់ហើយ

បងនៅរៀបចំសង្ខេបក្នុងនេះឱ្យទៀត

អរព្រះគុណ តែអូនចង់ទត ក្នុងប្រអប់នោះផ្ទាល់

ដើម្បី...អាចដឹងលម្អិត

ល្អ

ប្រយ័ត្នព្រះរាជសុខភាពផង

អូនចេះដឹងហើយ

និយាយត្រង់អ្នកនាង Skerrett ខ្ញុំមិនយល់ថានាងសម

នឹងតំណែងមេការកាត់ដេរទេ

តែ...បន្ទាប់ពីទូលម្ចាស់ក្សត្រីហើយ

ទ្រង់យល់ថានាងអាចជំនួស អ្នកស្រី Jenkins

កុំធ្វើឱ្យទ្រង់ខកព្រះទ័យ អ្នកស្រី Jenkins

តែខ្ញុំមិនទាន់រៀបការទេ

លោកស្រី Jenkins ក៏ដូចគ្នា

មិនរៀបការនឹងមនុស្សប្រុស

ចាំថាទ្រង់ស្លៀកប្រកាន់ឆ្វេង

ត្រូវនឹងទ្រង់ល្មម

អរគុណ

សមនឹងបងណាស់

អូនពេញព្រះទ័យ ល្អហើយ

បងស្លៀកពាក់ស្អាតទៅណា?

ទៅទតកងវរសេនាធំ

Hussars ទី១១?

អូនរៀបចំមិនយូរទេ

អូនចង់យាងជាមួយបង?

ទោះជាកងទ័ពរបស់បង តែក៏ជារបស់អូនដែរ

កងទ័ពឃើញក្សត្រីខ្លួន ជារឿងល្អ

ហើយយើងក៏ត្រូវរក្សាទឹកចិត្តទ័ព

បើពាក្យចចាមអារ៉ាម ពីអាហ្គានីស្ថានជាការពិត

មានអ្នកទូលទ្រង់ឬនៅ?

ព្រះអង្គមិនចង់ឱ្យម្ចាស់ក្សត្រីព្រួយព្រះទ័យ

ទ្រង់ទើបប្រសូត្របុត្រហើយ

ព្រះកាយទ្រង់ដូចជាមាំមួនហើយ

តែលោកជានាយករដ្ឋមន្រ្តីហើយ Peel

ឈុតនោះអស្ចារ្យមែន

តែនៅសមរភូមិប្រើការបានទេ?

មួកក៏អញ្ចឹង រោមសត្វ...មិនសំខាន់ផង

តែអស្ចារ្យ

បងមិនយល់ថាឈុតនេះ សមនឹងសង្រ្គាមសម័យទំនើបទេ

តែអូនយល់ថាពាក់ទៅអង់អាច

ព្រះថែរក្សាម្ចាស់ក្សត្រី!

ព្រះថែរក្សាម្ចាស់ក្សត្រី! ព្រះថែរក្សាម្ចាស់ក្សត្រី!

ព្រះថែរក្សាម្ចាស់ក្សត្រី!

ទូលបង្គំអរណាស់ ដែលឃើញទ្រង់ធូរព្រះកាយ

ទ្រង់សំណាងមែន ដែលមាន...អ្នកជំនួស

យើងបំពេញតួនាទី

ទូលបង្គំមានចម្ងល់មួយ

មិនដឹងទ្រង់សម្រេចព្រះទ័យ ជ្រើសមេការឬនៅ

យើងចាត់ចែងហើយ លោក Robert

មេការធំនឹងមកដល់ថ្ងៃនេះ

សុំសួរទ្រង់ ថាជានរណាដែរ?

លោកស្រី Buccleuch

ទ្រង់ធ្លាប់ជួបគេទេ?

ទេ

យើងធ្លាប់ជួប អ្នកដែលលោកណែនាំហើយ

-គេក៏នៅក្នុងបញ្ជីលោកដែរ -ក្រោមគេបង្អស់

ទូលបង្គំស្មានមិនដល់...

យើងមានធុរៈ

-ម្ចាស់ក្សត្រី -ម្ចាស់ក្សត្រី

ម្ចាស់ក្សត្រី?

ខ្ញុំម្ចាស់ចង់មើលព្រះនាង មុនចេញដំណើរ

យើងចូលចិត្តទតគេផ្ទំ

កាលកូនខ្ញុំម្ចាស់នៅតូចៗ ខ្ញុំម្ចាស់ក៏ដូចនេះដែរ

នាងចូលចិត្ត...

ពួកគេទេ?

ខ្ញុំម្ចាស់រីករាយ ដែលពួកគេសុខភាពល្អ

ខ្ញុំម្ចាស់ហ៊ានសម្លាប់ អ្នកដែលធ្វើបាបពួកគេ តែរឿងចូលចិត្ត?

នោះជារឿងក្រោយទេ

មានកូនជាការពលី និងទទួលពរ

យើងនឹងនឹកដល់នាង Harriet

តែនាងត្រូវមកពិធីប្រសិទ្ធិគ្រិស្ត

នាងពូកែយកចិត្តសាច់ថ្លៃយើង

រទេះមកហើយ Harriet

ជួបគ្នាថ្ងៃប្រសិទ្ធិគ្រិស្ត

ម្ចាស់ក្សត្រី នេះគឺលោកស្រី Buccleuch

និងអ្នកនាង Wilhelmina Coke

សូមថ្វាយបង្គំ

ស្វាគមន៍មករាជវាំង Buckingham

ខ្ញុំម្ចាស់ធ្លាប់មកទីនេះ ព្រះពរម្ចាស់

បម្រើឱ្យម្ចាស់ក្សត្រី Adelaide

នារីដ៏គាប់ប្រសើរ

ខ្ញុំម្ចាស់សូមណែនាំក្មួយស្រី Wilhelmina ជាអ្នកបម្រើទ្រង់

ខ្នងឱ្យត្រង់

អ្នកនាង...

ចាំខ្ញុំនាំលោកស្រី និងអ្នកនាង Coke ទៅបន្ទប់

ជឿថាលោកស្រីនៅចាំរាជវាំងកាលពីមុនបាន

កាលពីមុន គ្រាន់តែជាផ្ទះមួយខ្នង...

តែយ៉ាងហោចក៏គ្មានធូលី

អ្នកបម្រើបងថា

មេកាថ្មីរបស់អូន មិនចូលចិត្តបន្ទប់គេ

ហេតុអីយើងមិនចូលរួម ពិធី HMS Trafalgar?

បងទតឯកសារក្នុងប្រអប់អស់ហើយ

អូនដឹង Albert តែអូនទតផ្ទាល់ទើបល្អ

បងភ្លេចដាក់ Septimus Paget ក្នុងលិខិតតែងតាំងហើយ

បងមិនភ្លេចទេ ព្រោះគេមិនសាកសម

តែគេគួរឱ្យចាប់អារម្មណ៍ ដូចគ្រួសារគេអញ្ចឹង

លោក M ថារឿងមន្រ្តី ត្រូវមាន Paget

បើលោក Melbourne យល់ច្បាស់ថារូបរាងមិនសំខាន់សម្រាប់ទ័ព

ប្រហែលយើងមិនដកថយ ពី Kabul ទេ

ដកថយពី Kabul?

ហេតុអីមិនប្រាប់អូន?

បង... មិនចង់រំខានអូន

រំខានអូន?

More Cambodian-khmer subtitles for Victoria

コメント

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left